Modric សម្រេចចិត្តបន្តនៅ Real ទោះមានក្លឹបអារ៉ាប៊ីសាអ៊ូឌីតទាក់ទងចង់បាន
បរទេស៖ ខ្សែបម្រើ Luka Modric នៅតែសម្រេចចិត្តបន្តនៅក្លឹប Real Madrid ទោះមានក្លឹបអារ៉ាប៊ីសាអ៊ូឌីតទាក់ទងចង់បាន និងផ្ដល់លុយច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។ នេះបើយោងតាម Fabrizio Romano ។
កាលពីកំឡុងខែឧសភាកន្លងទៅនេះ Modric ត្រូវបានក្លឹបមួយនៅអារ៉ាប៊ីសាអ៊ូឌីតទាក់ទង និងឲ្យផ្ដល់កុងត្រាក្នុងតម្លៃរហូតទៅដល់ ១២០លានអ៊ឺរ៉ូ។
ប៉ុន្តែកាលពីពេលថ្មីៗនេះកីឡាករនេះគឺបានសម្រេចចិត្តច្បាស់លាស់ដោយសុខចិត្តនៅបន្តជាមួយ Real រហូតដល់ឆ្នាំ២០២៤។
Modric មកលេងនៅ Real បាន១០រដូវកាលហើយ ដោយចូលលេងបាន៤៨៨ប្រកួត និងស៊ុតចូល ៣៧គ្រាប់៕