ទឹកជំនន់បានបង្កឱ្យមានការជម្លៀសប្រជាជនជាង ៩២,០០០នាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីន

94
0 131

ម៉ានីល៖ ទីភ្នាក់ងាររដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលហ្វីលីពីនបានជម្លៀសមនុស្សយ៉ាងហោចណាស់ ៩២,៣១៩នាក់នៅក្នុងទីក្រុងចំនួនបី ដែលរងគ្រោះដោយទឹកជំនន់នៅភាគនិរតី នៃកោះមីនដាណាវ។

94 free

នាយកដ្ឋានសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (DSWD) បាននិយាយថា ភ្លៀងធ្លាក់ពេញមួយសប្តាហ៍បានជន់លិចក្រុង Kabacan និងក្រុង Pikit ក្នុងខេត្ត Cotabato ព្រមទាំងក្រុង Glan ក្នុងខេត្ត Sarangani ដែលប៉ះពាល់ដល់គ្រួសារចំនួន ១៩,១២៤គ្រួសារ។

នាយកដ្ឋាននេះបានបន្ថែមថា គិតត្រឹមថ្ងៃចន្ទនេះ ២៥១គ្រួសារត្រូវជម្រៀសឱ្យស្នាក់នៅបណ្តោះអាសន្នក្នុងក្រុង Jalan ក្នុងខេត្ត Sarangani ជាកន្លែងដែលសម្ភារៈសង្គ្រោះ ដូចជាកញ្ចប់អាហារត្រូវបានផ្តល់ដោយរដ្ឋាភិបាលក្នុងតំបន់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...