ឯកឧត្តម ហែម ប្រសើរ នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងសង្កាត់ប៉ោយប៉ែត

94
0 1,498
ចុចតាមដានតាមតេឡេក្រាម

បន្ទាយមានជ័យ៖ អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានឯកឧត្តម ហែម ប្រសើរ ប្រធានក្រុមការងារកសាងពង្រីកសមាជិកគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានរាជធានី_ខេត្ត បាននាំយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៧០ គ្រួសារ មកពីភូមិចំនួន ៤៖ ភូមិទួលពង្រ, ភូមិចាន់គីរី, ភូមិសាមគ្គី, និងភូមិទួលប្រាសាទ នៅក្នុងសង្កាត់អូរឫស្សី, សង្កាត់អូរជ្រៅ និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។

94 free

នាឱកាសនោះ ឯកឧត្តម ហែម ប្រសើរ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាសម្តេចមិនបានមកផ្ទាល់ដោយសារមានកិច្ចការមមាញឹកក្នុង និងក្រៅប្រទេស។

ឯកឧត្តមបានបន្តទៀតថា៖ នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បងប្អូនប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយកុំចាញ់កលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមឃោសនា មិនឲ្យទៅបោះឆ្នោត យើងទាំងអស់គ្នាត្រូវបំពេញតួនាទី និងកាតព្វកិច្ចជាប្រជាពលរដ្ឋ ល្អ ត្រូវទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរបស់ខ្លួន ដើម្បីដឹកនាំប្រទេសបន្តបានសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ នៅខាងក្រោមគេបង្អស់ក្នុងសន្លឹកឆ្នោត។

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...