សម្តេចតេជោស្វែងរកអ្នកបង្កើតគណនី TikTok សម្តេចដែលមានអ្នកFollow314K ព្រមទាំងផ្តល់តួនាទីជាជំនួយការសម្តេច

94
0 2,397

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសស្វែងរកអ្នកដែលបង្កើតគណនីTikTok សម្តេចដែលមានអ្នកFollow314K មកធ្វើជាជំនួយការគ្រប់គ្រងគណនីTikTokមួយនេះ។

ខណៈសម្តេចតេជោនាយករដ្ឋមន្ត្រី ទើបបង្កើតគណនី TikTokថ្មីកាលពីយប់មិញ សម្តេចសង្កេតឃើញថាមានគណនី TikTokឈ្មោះសម្តេចតេជោមួយផ្សេងទៀតដែលមានអ្នកFollowចំនួន314K ។

94 free

សម្តេចតេជោបានស្នើសុំប្រើប្រាស់គណនី TikTok នេះដោយសម្តេចនឹងឱ្យម្ចាស់ គណនីTikTokនេះជាជំនួយការគ្រប់គ្រង់គណនី TikTok នេះតែម្តងដែលធ្វើការជាមួយលោក ដួង តារា។

សម្តេចតេជោថ្លែងនៅក្នុងឆាណែលតេឡេក្រាមថា៖«បើលឺការអំពាវនាវហើយសូមអ្នក ដែលបានបង្កើតគណនីរបស់ខ្ញុំនេះ ចេញមកដើម្បីចូលរួមជាមួយគ្នា ហើយខ្ញុំនឹងបញ្ឈប់គណនីTikTokថ្មីរបស់ខ្ញុំ និងបន្តប្រើaccount ចាស់ដែលមានឈ្មោះខ្ញុំ»៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...