សាកសពមនុស្ស និងបំណែកនាវាមុជទឹក Titanic ត្រូវបានរកឃើញនិងស្រង់ចេញពីបាតសមុទ្រ
បរទេស៖ ឆ្មាំការពារសមុទ្ររបស់អាមេរិក បានប្រកាសនៅថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៣ថា ខ្លួនបានរកឃើញសាកសពមនុស្សនៅបាតសមុទ្រដែលស្ថិតនៅក្បែរបំណែកនាវាមុជទឹក Titanic។ ទាំងសាកសព និងបំណែកនាវា ត្រូវបានស្រង់ឡើងមកលើហើយ ដើម្បីធ្វើកោសល្យវិច័យ។
យ៉ាងណាមិញ ឆ្មាំការពារសមុទ្រអាមេរិក មិនបានបញ្ជាក់ពីចំនួនសាកសពមនុស្សដែលត្រូវបានរកឃើញ ហើយក៏មិនទាន់អាចបញ្ជាក់អំពីអត្តសញ្ញាណរបស់សាកសពនេះនៅឡើយដែរ។
គួររំលឹកថា នាវាមុជទឹកនេះ បានបាត់ការទាក់ទងជាមួយកប៉ាល់មេរបស់ខ្លួន ក្រោយជ្រមុជចូលទឹកបាន ១ម៉ោង ៤៥នាទី ក្នុងជម្រៅជិត ៤ពាន់ម៉ែត្រ កាលពីថ្ងៃទី១៨ មិថុនា ដោយអះអាងថា វាបានផ្ទុះ។ មនុស្ស ៥នាក់ដែលស្ថិតក្នុងនាវានេះ ដែលរួមមានទាំងមហាសេដ្ឋីផងដែរ ដោយពួកគេមានបំណងចុះទៅទស្សនាសាកសពកប៉ាល់ Titanic ដែលបានលិចចូលបាតសមុទ្រអាត្លង់ទិក កាលពីឆ្នាំ១៩១២៕