រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកបណ្ដោះអាសន្នកំពង់ចម្លងជ្រោយចង្វារ និងអរិយក្សត្រ នៅថ្ងៃទី០១ ខែកក្កដា

94
0 148

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា នឹងរៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០នាទីព្រឹក នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានអ្នកចូលរួមប្រមាណជាង៧ម៉ឺននាក់ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

94 free

ក្នុងអំឡុងពេល នៃការប្រារព្ធពិធីខាងលើនេះ នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ និងតំបន់ជុំវិញអាចមានចរាចរមមាញឹកជាខ្លាំង ដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក សមាជិកា ដែលអញ្ជើញចូលរួម ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងឡាយណា ដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរជុំវិញ ទីតាំងប្រារព្ធពិធីឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការផ្អាកជាបណ្តោះអាសន្នកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ តាមកាល បរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរជាធម្មតាវិញ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...