សម្តេចតេជោ ហ៊ុន សែន ព្រមានក្រុមប្រឆាំងកុំឲ្យប្រមាថលើយុទ្ធសាស្ត្ររបស់សម្ដេច

94
0 380

ខេត្តពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានទៅដល់ក្រុមប្រឆាំងកុំឲ្យប្រមាថទៅលើយុទ្ធសាស្ត្ររបស់សម្ដេចឲ្យសោះ។ សម្ដេចបានលើកឡើងថា ការលុបចោលហ្វេសប៊ុក page របស់សម្ដេចដែលមានអ្នកតាមដានជាង ១៤លាននាក់ តែសម្ដេចនៅតែមានទំនាក់ទំនងល្អជាមួយនឹងប្រជាពលរដ្ឋដដែលតាមរយៈបណ្ដាញសង្គមផ្សេងទៀត។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ៧ពាន់នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានព្រមានទៅដល់ក្រុមប្រឆាំងថាបច្ចុប្បន្នក្រុមប្រឆាំងគឺមានតែ facebook មួយប៉ុណ្ណោះដែលមានឥទ្ធិពលក្នុងការផ្សព្វផ្សាយរបស់ខ្លួន។ សម្ដេចបានព្រមានថាប្រសិនជានៅតែព្រហើន facebook អាចនឹងត្រូវបិទជាបណ្ដោះអាសន្នឬជាផ្លូវការពីប្រទេសកម្ពុជា។

សម្ដេចថា៖ «លោកឯងកុំប្រមាថយុទ្ធសាស្ត្ររបស់ហ៊ុនសែនឲ្យសោះ។ ហ៊ុនសែនបាត់ ១៤លាននាក់តែនៅតែមានទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋជានិច្ច»។

94 free

បើទោះជាយ៉ាងណាសម្ដេចតេជោបានលើកឡើងថាសម្ដេចមិនចង់ធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនោះទេ។

សម្ដេចបានជំរុញទៅដល់ប្រជាពលរដ្ឋឲ្យ download បណ្ដាញទំនាក់ទំនងសង្គមផ្សេងទៀតឲ្យហើយករណីដែល facebook អាចបិទពីកម្ពុជា។

បច្ចុប្បន្នសម្ដេចតេជោបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមផ្សេងពី facebook ដែលរួមមាន TikTok និង Telegranb ដែលមានអ្នកតាមដានជាច្រើនទៅលើ Channel ទាំងពីរនេះ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...