ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកុងតឺន័របើកបត់ចូលផែ បណ្តាលឲ្យ.ស្លា..ប់.បុរសវ័យចំណាស់ម្នាក់

94
0 645

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុភ្លាមៗខណៈពេលជិះម៉ូតូម៉ាកហុងដាឃ្លីកមួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកុងតឺន័របើកបត់ចូលក្នុងផែស្ងួតសូងួន ចំពីក្រោយយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរបានកើតឡើងនៅវេលាម៉ោង ១១៖២០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងចំណុចទល់មុខនឹងផែស្ងួតសូងួននៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឃឹមមឿន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅក្នុងបុរីពិភពថ្មី ផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

94 free

បើយោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងមិនចាំផ្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម។

លុះមកដល់ចំណុចកើតហេតុ ក៏បានបួងចង្កូតបត់ឆ្វេងចូលទៅក្នុងផែស្ងួតសូងួន ហើយខណៈពេលបត់ចូលជិតនឹងផុតផ្លូវទៅហើយ ភ្លាមនោះស្រាប់តែមានម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 1HS-0827ជិះដោយបុរសរងគ្រោះតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុមិនប្រយ័ត្នបានជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រដែលបត់ចូលក្នុងផែស្ងួតសូងួនចំពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលក្បាលនៅនឹងថ្នល់ស្លាប់មួយរំពេច។ ចំណែករថយន្តសណ្តោងទូកុងតឺន័រវិញបានបើកចូលទៅក្នុងផែរួចតៃកុងបានបើកទ្វារចុះគេចខ្លួនបាត់ស្រមោលបន្សល់តែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២បានចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...