Man UTD ទិញបានខ្សែបម្រើ Mason Mount ពី Chelsea ក្នុងតម្លៃ ៥៥លានផោន

94
0 246

ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Mason Mount ពីក្លិបតោខៀវ Chelsea ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន The Athletic បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

របាយការណ៍ដដែលបាននិយាយថា បន្ទាប់ពីការចរចារជាច្រើនដងបានកើតឡើង ក្លិប Chelsea ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានទទួលយកសំណើលើកទីបីពីក្លិប Man UTD ដែលសំណើនោះមានតម្លៃ ៥៥លានផោន បូកបន្ថែមផ្សេងៗ ៥ លានផោនបន្ថែមទៀត។

Mason Mount កីឡាករដែលដុះដាលចេញពីថ្នាលយុវជន Chelsea បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១៧ ហើយចាប់តាំងពីពេលនោះមក រូបគេបានស៊ុតបញ្ចូលទីបាន ៣៣ គ្រាប់ និងចែកបាល់សម្រេចទី៣៧ ដង ពីការបង្ហាញខ្លួន ១៩៥លើក គ្រប់ការប្រកួតរបស់ក្រុមតោខៀវ។

94 free

កីឡាករជម្រើសជាតិអង់គ្លេស វ័យ២៤ឆ្នាំ ដែលធ្លាប់លេងខ្ចីជើងនៅ Vitesse Arnhem និង Derby County បានជួយ Chelsea ឈ្នះជើងឯក Champions League, UEFA Super Cup និង FIFA Club World Cup ផងដែរ។

កាលពីរដូវកាលមុន Mount បានលេងក្នុងលីគចំនួន ២៤ ប្រកួត ដោយស៊ុតបញ្ចូលទីបាន៣ គ្រាប់ និង ចែកបាល់សម្រេចទី២លើក ប៉ុន្តែរូបគេក៏ត្រូវបានញ៉ាំញីដោយបញ្ហារបួសអាងត្រគាក។

Mason Mount នឹងក្លាយជាកីឡាករដំបូងរបស់ លោក Erik ten Hag នៅរដូវក្តៅនេះ ខណៈការចង់ពង្រឹងក្រុមបិសាចក្រហមរបស់លោកកំពុងដំណើរការ បន្ទាប់ពីពួកគេទទួលបានសិទ្ធិសម្រាប់ការប្រកួត Champions League រដូវកាលក្រោយ៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...