ក្រសួងមហាផ្ទៃ ណែនាំឱ្យតំណាងស្ថានិកគណបក្សកម្លាំងជាតិ រៀបចំបំពេញលក្ខខណ្ឌបន្ថែមទៀត ក្នុងការស្នើសុំបង្កើតគណបក្ស
ក្រសួងមហាផ្ទៃបានទទួលរួចហើយនូវពាក្យសុំបង្កើត “គណបក្សកម្លាំងជាតិ” ដែលសរសេរ ជាអក្សរកាត់ថា “គ.ក.ជ”។ ពាក់ព័ន្ធនឹងសំណើ សុំបង្កើតគណបក្សនេះ ក្រសួងមហាផ្ទៃស្នើឱ្យតំណាងស្ថាបនិកគណបក្សត្រូវបំពេញ តាមលក្ខខណ្ឌកំណត់ក្នុងកថាខណ្ឌទី១ មាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ និងត្រូវរៀបចំឡើងវិញនូវ សញ្ញាសម្គាល់របស់គណបក្សឱ្យបានស្របតាមបញ្ញត្តិមាត្រា១១ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។
លោក ស៊ុន ចន្ធី អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរងគណបក្សភ្លើងទៀន និងជាអតីតជំនួយការជនក្បត់ជាតិ ៣ជំនាក់ បានដាក់ពាក្យស្នើសុំ បង្កើតគណបក្ស កម្លាំងជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។