មេដឹកនាំបេឡារុស៖ អាវុធនុយក្លេអ៊ែរ នឹងមិនត្រូវបានប្រើប្រាស់នោះទេ

94
0 383

មីនស្កិ៍៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសានដឺ លូកាសិនកូ (Alexander Lukashenko) ជាសម្ព័ន្ធមិត្តដ៏ស្មោះរបស់វិមានក្រឹមឡាំង នៅក្នុងសង្រ្គាមឈ្លានពាន អ៊ុយក្រែន បាននិយាយដោយមានជំនឿចិត្តថាអាវុធនុយក្លេអ៊ែរតាក់ទិករុស្ស៉ី ដែលត្រូវបានដាក់ពង្រាយនៅលើទឹកដីនៃប្រទេសរបស់លោក នឹងមិនត្រូវបានប្រើប្រាស់ឡើយ។

94 free

លោក លូកាសិនកូ និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថាអាវុធនុយក្លេអ៊ែរតាក់ទិកមួយចំនួនបានបញ្ជូនទៅដល់ប្រទេសបេឡារុស ហើយអាចនឹង បញ្ចប់ការដាក់ពង្រាយនៅដំណាច់ឆ្នាំ២០២៣នេះ។ ថ្លែងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា នាឱកាសប្រារព្ធពិធីបុណ្យជាតិ លោក​ លូកាសិនកូ បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាមានជំនឿចិត្តថាអាវុធទាំងនេះត្រូវតែដាក់ឱ្យឈរជើងនៅទីនេះក្នុងប្រទេសបេឡារុស ក្នុងទីតាំងមួយដ៏ស័ក្តិសម…ហើយខ្ញុំជឿជាក់ យ៉ាងប្រាកដថាយើងនឹងមិនប្រើប្រាស់អាវុធទាំងនេះនោះទេ ខណៈត្រូវបានដាក់ពង្រាយនៅទីនេះ (បេឡារុស) រីឯសត្រូវក៏មិនហ៊ានឈានចូលក្នុងទឹកដីរបស់យើងដែរ»៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...