បារាំង ដាក់ពង្រាយប៉ូលិស ៤៥,០០០នាក់ ដើម្បីបង្ក្រាបកុបកម្មដ៏ហិង្សា

94
0 265

ប៉ារីស៖ រដ្ឋាភិបាលបារាំងបានដាក់ពង្រាយប៉ូលិស ៤៥,០០០នាក់ ដោយមានការគាំទ្រពីរថពាសដែកធុនស្រាល ដើម្បីបង្រ្កាបកុបកម្មដ៏ហិង្សា របស់ក្រុមបាតុករដែលផ្ទុះកំហឹង បន្ទាប់ពីប៉ូលិសបាញ់សម្លាប់យុវជនម្នាក់ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមអ្នកតវ៉ាបាននាំគ្នាដុតរថយន្ត ដាក់របាំងផ្លូវ និងបានគប់គ្រាប់ផ្លោងដាក់ប៉ូលិស បន្ទាប់ពីមានការរឹតបន្តឹងសន្តិសុខនៅពេលពួកគេចង់ធ្វើពិធី ឧទ្ទិស នៅទីក្រុង ណង់ទែរ (Nanterre) ដែលជាទីក្រុងសម្បូរដោយកម្មករ នៅឯជាយក្រុងប៉ារីសភាគខាងលិច និងជាទីដែលយុវជនអាយុ ១៧ឆ្នាំឈ្មោះ Nahel M ត្រូវបានប៉ូលិសបាញ់សម្លាប់។

94 free

បើតាមរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) ប៉ូលិស ៤,៥០០០នាក់ដែលត្រូវបានដាក់ពង្រាយ គឺដកចេញពីអង្គភាពប៉ូលិស និងកងរាជអាវុធហត្ថបារាំង។ ចំនួនប៉ូលិសនេះត្រូវបានបង្កើនបន្ថែម បើធៀបទៅនឹងកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលប៉ូលិស ៤០,០០០នាក់ត្រូវបានដាក់ពង្រាយ តែបរាជ័យ ក្នុងការទប់ស្កាត់អំពើហិង្សា និងការបំផ្លិចបំផ្លាញ ដោយមានហេដ្ឋារចនាសម្ព័ន្ធ៤៩២កន្លែង រងការខូចខាត យានយន្ដ ២,០០០គ្រឿងត្រូវបានដុតបំផ្លាញ ហើយអគ្គិភ័យ ៣,៨៨០ កន្លែងត្រូវបានរាយការណ៍នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសថា ពេញមួយយប់ពីថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសុក្រនេះ កងកម្លាំងសន្តិសុខបារាំងបានចាប់ខ្លួនមនុស្សចំនួន ៦៦៧នាក់ដែលជា យប់ទីបីជាប់គ្នានៃបាតុម្មហិង្សា កើតចេញពីការសម្លាប់ក្មេងជំទង់ម្នាក់ ដោយប៉ូលិសអំឡុងពេលត្រួតពិនិត្យចរាចរណ៍។ សាកសពក្មេងជំទង់រូបនេះ គ្រោងនឹងត្រូវបានបញ្ចុះនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...