ពស់ពិសស្រការចាស់ ១ក្បាល សំងំក្នុងបន្ទប់ទឹក ចឹកបុរសម្នាក់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ

94
0 543

ឧត្តរមានជ័យ៖ ពស់ស្រការចាស់ ១ក្បាល បានសំងំក្នុងបន្ទប់ទឹក រួចក៏បានចឹកបុរសម្នាក់បណ្តាលឲ្យងងឹតមុខ ត្រូវបញ្ចូនទៅសង្គ្រោះភ្លាមៗ សំណាងល្អបញ្ជូនដល់មន្ទីរពេទ្យទាន់ពេលវេលា។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤៖៣០នាទីទៀបភ្លឺ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

94 free

បើ​តាម​ប្រភព​ពី​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា វេលា​ម៉ោង​ប្រមាណ​ជា​៨៖០០​ព្រឹក មាន​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​​ត្រូវ​សាច់ញាតិ​ដឹក​មក​កាន់​មន្ទីរពេទ្យ។

​ជន​រង​គ្រោះ ​មានឈ្មោះ ​ទូច ណូ​រ៉ា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តា​វ​ត្រូវបាន គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​ចាក់​ថ្នាំ​ព្យាបាល​បាន​ទាន់​ពេលវេលា​ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លា​ប់ ពីព្រោះ​ថា សត្វ​ពស់​ប្រភេទ​នេះ គឺ​មាន​ជាតិ​ពិស​ខ្លាំង​ណាស់ បើ​យក​មក​ពេទ្យ​មិន​ទាន់​ទេ ជន​រង​គ្រោះ​នឹង​ត្រូវ​ជាតិ​ពិស​ជ្រាប​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ឈា​​ម ហើយនឹង​អាច​ស្លា​​ប់​ក៏​ថា​បាន​។

បច្ចុប្បន្ន​ ស្ថានភាពជន​រង​គ្រោះ​ ក្រោយ​ពី​ទទួល​ការ​បាន​សង្គ្រោះ​ចាក់​ថ្នាំ និង​ដាក់​សេរ៉ូម​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​រួច​ហើយ អាកា​រៈ​ជំងឺ​របស់​ជន​រង​គ្រោះ​មានការ​ធូរស្រាល​ហើយ​៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...