មិនធម្មតា​! BOOSTRONG មាន​អ្នក​ត្រូវ​រង្វាន់ឡានស្ព័រថ្មីខ្លាញ់គោលេខរៀងទី១៣ ចំនួន១​គ្រឿងក្នុង​ក្រវិល​កំប៉ុង​ទៀត​ហើយ

94
0 4,735

ពិតជា​អស្ចារ្យ​មែន ពេល​នេះ​មាន​អ្នកមាន​សំណាង​ត្រូវ​រង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ ពី​ BOOSTRONG (ប៊ូ​សស្ត្រ​ង) ចំនួន​១​គ្រឿង​ទៀត​ហើយ​។ ជឿ​ថា មនុស្ស​យើង​ពិតជា​មានសំណាង​មែនដែរ​ឬទេ?

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ស្រ្តីម្នាក់ជាមេភូមិ មានឈ្មោះ ហៃ សូង អាយុ ៤២ឆ្នាំ រស់នៅភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោលេខរៀងទី ១៣ ពីកំប៉ុងភេសជ្ជៈ ប៊ូ​សស្ត្រ​ង មួយទៀតហើយ។

អ្នកខេត្តសៀមរាប នាខែមិថុនា ឆ្នាំ២០២៣នេះ ពិតជាហេងណាស់ អ្នកស្រី ហៃ សូង ជាមេភូមិ ចំណាយពេលមិនដល់ ១ នាទីផង គាស់ក្រវិលកំប៉ុង ប៊ូ​សស្ត្រ​ង ទទួលបានឡានស្ព័រថ្មីខ្លាញ់គោមួយគ្រឿងភ្លាមៗ។

94 free

គាត់បានរៀបរាប់មកកាន់អង្គភាពសារព័ត៌មាន វ៉ាវញូស៍ ដឹងថា៖ មុននឹងត្រូវឡាន គាត់មានការប្រជុំមួយនៅក្នុងភូមិ ពេលប្រជុំចប់អស់កម្លាំង បានទិញ ប៊ូ​សស្ត្រ​ង មួយកំប៉ុង គាស់ឃើញត្រូវឡានតែម្តង។

គាត់បានបន្តទៀតថា៖ មុននឹងត្រូវរង្វាន់ គាត់ចេះតែញ៉ាក់ភ្នែក ទំលាប់របស់គាត់អោយតែញ៉ាក់ភ្នែកដឹងតែគេហៅប្រជុំទៀតហើយ! ដល់ស្អែកឡើងគេហៅប្រជុំមែន បានទាំងប្រជុំ បានទាំងរង្វាន់ឡាន មានន័យថាចេញពីប្រជុំបានឡាន។

គាត់បានសម្តែងអារម្មណ៍រីករាយថា៖ ក្តីស្រម៉ៃរបស់គាត់ បានឡានថ្មីមួយ ទុកនៅផ្ទះគ្រាន់ជិះទៅប្រជុំជាមួយបងប្អូនអ្នកភូមិ ព្រោះរាល់ថ្ងៃទៅមកជិះតែគោយន្តកញ្ចាស់មួយ ពេលនេះ ប៊ូសស្រ្តងបានបំពេញក្តីស្រម៉ៃរបស់គាត់ហើយ។

សូមជម្រាបបងប្អូនថា គ្រាន់តែ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កំលាំង BOOSTRONG ដើម្បី​ទទួល​បាន​ថាមពល​ប៉ូវ​កំលាំង​បំបាត់​​ភាព​ងងុយគេង បន្សាប​ជាតិ​ស្រវឹង ជំនួយស្មារតី​ក្នុង​ការ​បើកបរ និង​ជំនួយ​វីតាមីន​បន្ថែម​ក្នុង​ការ​សិក្សា ក៏​មានសំណាង​ត្រូវ​រង្វាន់​ជា​ច្រើន​ផ្សេង​ៗ ហើយ​រឹតតែ​សំណាង​ទៅ​ទៀត គឺ​ត្រូវ​រង្វាន់​ធំ​ឡានស្ព័រថ្មីខ្លាញ់គោ ភ្លាម​ៗ​។ ច្បាស់​ៗ​ស្ដែង​ៗ គាស់​ក្រវិល​កំប៉ុង​ភ្លាម ឈ្មះ​រង្វាន់​ភ្លាម​មិន​ចាំបាច់​រង់ចាំ​យូរ មិនបាច់​បារម្ភ​ថា​មានការ​បោកប្រាស់ ក្លែងបន្លំ​ចាប់​រង្វាន់​ទេ​។ អ្នក​ដែល​គាស់​ក្រវិល​កំប៉ុង​ឃើញ​រូប​ឡាន​ភ្លាម រូប​អ្នក​ហើយ​ជា​ម្ចាស់​ឡានស្ព័រថ្មីខ្លាញ់គោពី ប៊ូ​សស្ត្រ​ង គ្រាន់តែ​រក្សា​ក្រវិល​កំប៉ុង និង​កំប៉ុង​មក​ជួប​ក្រុមហ៊ុន គឺ​អាច​ទទួល​បាន​ឡានថ្មីស្រឡាង​ភ្លាម​ៗ​តែ​ម្ដង​។

1

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...