លោក Pita ក្លាយជាឯកអគ្គរដ្ឋទូតពិភពលោក សម្រាប់ទេសចរណ៍ថៃ

94
0 134

បាងកក៖ លោក Pita បានទទួលយកការអញ្ជើញឱ្យក្លាយជា ឯកអគ្គរដ្ឋទូតពិភពលោក សម្រាប់វិស័យទេសចរណ៍ថៃ។

បេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បានទទួលយកការអញ្ជើញពីក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ ឱ្យក្លាយជាឯកអគ្គរដ្ឋទូត ម៉ាកយីហោ របស់ថៃ ដោយនិយាយថា បន្ទាប់ពីចូលកាន់តំណែង លោកនឹងធ្វើដំណើរទៅក្រៅប្រទេសដើម្បីជួបមេដឹកនាំរដ្ឋាភិបាលបរទេស និងផ្សព្វផ្សាយប្រទេសថៃជាគោលដៅ។

លោក Pita បានជួបជាមួយប្រធានក្រុមប្រឹក្សា លោក Chamnan Srisawat និងនាយកប្រតិបត្តិផ្សេងទៀត នៅសណ្ឋាគារ Rama Gardens ដើម្បីពិភាក្សាអំពីវិធីបង្កើនចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសថៃ ជាពិសេស អ្នកមកពីប្រទេសចិន។

លោក Pita បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រទេសថៃនៅតែទាបជាងកម្រិតមុនការរាតត្បាតពី ៣០ ទៅ ៤០% ហើយថា ការធ្លាក់ចុះនៃភ្ញៀវទេសចរចិន មានការធ្លាក់យ៉ាងខ្លាំង គួរឲ្យកត់សម្គាល់។

94 free

លោក Pita ដែលដឹកនាំគណបក្ស Move Forward រូបនេះបានថ្លែងថា៖ «យើងនឹងព្យាយាមទាញភ្ញៀវទេសចរឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទៅប្រទេសថៃ»។

បន្ទាប់ពីជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន នៅក្នុងការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា បក្ស Move Forward បានបង្កើតសម្ព័ន្ធភាពយ៉ាងឆាប់រហ័ស ជាមួយគណបក្សនយោបាយចំនួនប្រាំពីរផ្សេងទៀតក្នុងគោលបំណងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះបន្ទាប់ ដែលមានលោក Pita ជានាយករដ្ឋមន្ត្រី។

លោក Pita បាននិយាយថា ក្នុងនាមជាឯកអគ្គរដ្ឋទូត ម៉ាកទេសចរណ៍ របស់ប្រទេសថៃ លោកនឹងបម្រើ “ទាំងជានាយកប្រតិបត្តិ និងជាអ្នកទំនាក់ទំនង”។

«នៅពេលយើងក្លាយជារដ្ឋាភិបាល ខ្ញុំនឹងធ្វើដំណើរទៅជួបមេដឹកនាំនៅប្រទេសផ្សេងៗ។ ហើយខ្ញុំនឹងប្រើឱកាសដើម្បីរៀនពីប្រទេសទាំងនោះអំពីវិស័យទេសចរណ៍ ហើយសម្របវា [សម្រាប់ប្រទេសថៃ» នេះជាអ្វីដែលលោកបានបញ្ជាក់៕

ប្រភពពី The Nation

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...