ស្លាប់ម្នាក់នឹងរបួសស្រាលចំនួន៩នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកក្រឡាញ់

94
0 3,407

ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុករថយន្ត និងបុកម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់និងចំនួន ៩ នាក់ទៀតបានរងរបួស ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៤៥នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៦៥ និង ៣៦៦ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមរបាយការណ៍របស់សមត្ថកិច្ចបង្ហាញថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាក TOYOTA HILUX RIVO ពណ៌ ស ផ្លាកលេខ ភ្នំពេញ 2BI-0431 បើកបរដោយឈ្មោះ ឌី តុលា ភេទប្រុស អាយុ28 ឆ្នាំ រស់នៅភូមិ តាគ្រក់ ឃុំត្រែង ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង និងមានអ្នកជិះជាមួយចំនួន ៤នាក់ទៀត ស្រី ចំនួន2នាក់ បើកពីកើតទៅលិចបានរ៉េចង្កូតទៅឆ្វេងដៃមបុករថយន្តម៉ាក TOYOTA CAMRY បាឡែន ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-0504 បើកដោយឈ្មោះ ឃុត វណ្ណះ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិពោមិតាអ៊ុន ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានអ្នកជិះជាមួយចំនួន ៥នាក់ ស្រី 2នាក់ បើកពីលិចទៅកើតបន្ទាប់មករថយន្តម៉ាក TOYOTA HILUX RIVO  បានបុកម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧត្តមានជ័យ 1D.4400 បើកដោយឈ្មោះ សេក សាវួយ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ត សៀមរាប កំពុងបើកពីក្រោយរថយន្តម៉ាក TOYOTA CAMRY បាឡែន ក្នុងទិសដៅពីលិចទៅកើត។

94 free

នៅក្នុងករណីនេះបណ្តាលអោយស្លាប់មនុស្សម្នាក់ ឈ្មោះ សេក សាវួយ អ្នកបើកម៉ូតូ និងរបួសមនុស្សស្រាលចំនួន ៩នាក់ ស្រី ៤នាក់។ ខូចខាតរថយន្តធ្ងន់ ២ គ្រឿង និងម៉ូតូធ្ងន់ ១ គ្រឿង។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពី អ្នកបើកបររថយន្តម៉ាក TOYOTA HILUX RIVO បើកមិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះទៅជួយ សង្រ្គោះជនរងគ្រោះ យកទៅមន្ទីរពេទ្យ និងធ្វើការប្រគល់សព ជនរងគ្រោះជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ឯវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...