ករណីបាក់ដើមឈើមួយដើម និងបង្គោលភ្លើងមកលើដងផ្លូវ នៅក្នុងក្រុងសៀមរាប

94
0 346

ខេត្តសៀមរាប៖ ដើមឈើមួយដើម និងបង្គោលភ្លើងបានបាក់មកលើដងផ្លូវ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នេះក្រោយពីមានភ្លៀងធ្លាក់។ ការបាក់នេះនៅចំណុចផ្លូវបេតុងជាប់របងវត្តពោធិវង្ស ហៅ(វត្តក្បាលខ្មោច) ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក។

94 free

អាជ្ញាធរក្រុងសៀមរាបបានឲ្យដឹងថា ក្រោយពីមានករណី បាក់ដើមឈើ និងបង្គោលភ្លើង មកលើដងផ្លូវ ក្រុមការងាររដ្ឋបាលសង្កាត់គោកចក ដោយមានការចូលរួមពីបងប្អូនប្រជាការពារ និងប្រជាពលរដ្ឋ បានសហការគ្នា កាប់ផ្តាច់ជាកំណាត់ៗ ដើម្បីជញ្ជូនយកចេញ បើកផ្លូវជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ។

ដោយឡែក ចំពោះករណីបង្គោលភ្លើងដែលបាក់ ក៏ត្រូវបានអង្គភាពអគ្គិសនីសៀមរាប ធ្វើការផ្លាស់ប្តូរនិងតភ្ជាប់ឡើងវិញជូនបងប្អូនប្រើប្រាស់ភ្លាមៗផងដែរ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...