ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត ស្របនឹងរដ្ឋធម្មនុញ្ញ

94
0 267

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអនុម័តថា វិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឡើងស្របនឹងរដ្ឋធម្មនុញ្ញ។

94 free

ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានកូរ៉ុម ៧រូប ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត។

ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអនុម័តទាំងស្រុង លើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត ខណៈវិសោធនកម្មច្បាប់បោះឆ្នោតនេះ ត្រូវបានរដ្ឋសភា កាលពីថ្ងៃទី២៣ មិថុនាឆ្នាំ២០២៣។ តាមខ្លឹមសារ គឺសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី នឹងធ្វើវិសោធនកម្មចំនួន៨មាត្រា ដោយរាប់ចាប់តាំងពីការបោះឆ្នោតថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...