ករណីអគិ្គភ័យឆាបឆេះរថយន្ត ០១គ្រឿងម៉ាក Audi នៅផ្លូវជាតិលេខ៦ ស្រុកសូទ្រនិគម

94
0 289
សៀមរាប ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី មានករណីអគិ្គភ័យឆាបឆេះរថយន្តម៉ាក Audi ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-6283 នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ មុខភោជនីយដ្ឋានរតនៈចិន្តា ស្ថិតនៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ម្ចាស់រថយន្តឈ្មោះ ស៊ុយ យ៉ាហួរ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ។
94 free
បណ្ដាលឱ្យរងការខូចខាត៖ ខ្សែភ្លើង និងគ្រឿងបំពាក់ជុំវិញម៉ាសុីនរថយន្ត ស្ទើរទាំងស្រុង ។
ដោយមូលហេតុ: ឆ្លងចរន្តខ្សែភ្លើងម៉ាសុីនរថយន្ត
ករណីនេះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ៕
94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...