សម្តេចតេជោ ហ៊ុន សែន ទើបទទួលបានរូបថតមួយសន្លឹក ពីកូនស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ដែលដេញថ្លៃបាននៅបារាំង

94
0 286

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈឆាណែល Telegram បានបង្ហោះរូបថត ដែលសម្តេចទើបទទួលបានពីកូនស្រីរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមពិធីមង្គលការនៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ។

សម្តេចតេជោបញ្ជាក់ថា រូបថតដែលសម្តេចទើបទទួលបានពីកូនស្រីរបស់លោកជំទាវ ភឿង សកុណា គឺថតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣ មានរយៈពេល៣០ឆ្នាំគត់ ក្នុងពេលសម្តេច និងសម្តេចកិត្តិព្រឹត្តបណ្ឌិត អញ្ជើញទៅបោះឆ្នោតនៅខេត្តកំពង់ចាម។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Channel Telegram របស់សម្ដេចថា៖ «រូបថតនេះត្រូវបានថតដោយអ្នកយកព័ត៌មានបរទេសថតថ្ងៃ២៤ ខែឧសភា ឆ្នាំ១៩៩៣ ពេលដែលខ្ញុំនិងភរិយាទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាមដែលកាលពេលនោះការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។ រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រី ឆេង និព័ន្ធ កូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដេញថ្លៃបាននិងយកមកប្រគល់ឲ្យខ្ញុំនៅថ្ងៃរៀបការរបស់នាង»។

94 free

សម្ដេចតេជោ និងភរិយាបានថ្លែងអំណរគុណចំពោះលោកស្រី ឆេង និព័ន្ធ ដែលបានចំណាយកម្លាំងនិងថវិកាដេញថ្លៃទិញ យករូបថតដ៍កម្រនេះប្រគល់ជូនសម្ដេច។

សម្ដេចតេជោបន្ថែមថា៖ «បើគិតពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ មានរយៈពេល ៣០ឆ្នាំគត់ដែលពេលនោះខ្ញុំមានអាយុ ៤១ឆ្នាំ ឯភរិយាខ្ញុំមានអាយុ ៣៩ឆ្នាំ»។

កម្ពុជាបានរៀបចំការបោះឆ្នោតជាលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថាអ៊ុនតាក់។ គិតរហូតមកដល់ពេលនេះកម្ពុជាឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ៦ដងរួចហើយ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងត្រូវរៀបចំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...