ថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ជូនក្រុមគ្រួសារសពអតីតនិវត្តន៍ជន សឿន ស៊ន់

94
0 804

ខេត្តព្រៃវែង៖ លោក ភី បូរ៉ា អភិបាលរងនៃគណៈអភិបាលស្រុកស៊ីធរកណ្តាល តំណាងលោក យឹម យូគង់ អភិបាល និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជន ស្រុកស៊ីធរកណ្តាល នៅវេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បាននាំយកថវិការបេឡាមរណសង្រ្គោះ ចំនួន៤លានរៀល ប្រគល់ជូនក្រុមគ្រួសារសព គ្រួសារអតីតយុទ្ធ ដែលរៀបចំធ្វើបុណ្យតាមប្រពៃណី នៅភូមិតាង៉កស្រែ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ គ្រួសារសពអតីតនិវត្តន៍ជនមានឈ្មោះ សឿន ស៊ន់ ភេទស្រី អាយុ ៨៩ឆ្នាំ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៣។

94 free

សមាសភាពថ្នាក់ដឹកនាំចូលរួមមាន៖
១. លោកវរៈសេនីយ៍ត្រី ហេង បូរី អធិការរងនៃអធិការដ្ឋាននគរបាលស្រុក
២. លោកអនុសេនីយ៍ឯក សឿន កំសត់ មេបញ្ជាការរងអាវុហត្ថស្រុក
៣. លោកអនុសេនីយ៍ឯក ហ៊ីម ស៊ាងឡាយ មេបញ្ជាការរង សឹករងស្រុក
៤. លោក នីម លីថូ ជំទប់ទី១ ឃុំព្នៅទី២
៥. លោក អ៊ុន គ្រឹស្នា អនុប្រធានការិយាល័យ សង្គមកិច្ច និងសុខុមាលភាពសង្គម
៦. លោក កន គឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្នៅទី២
៧. លោកមេភូមិតាង៉កស្រែ និង ប្រជាពលរដ្ឋ

ជាមួយគ្នានោះក្រុមគ្រួសារសពអតីតយុទ្ធជននៃសព សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ដើម្បីមើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង និងសូមគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនទាំងអស់ សូមទទួលបាននូវពុទ្ធពរនិងពរទាំង៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...