Man Utd រក​ឃើញ​ម្ចាស់​អាវ​លេខ ៧ ថ្មី

94
0 616

បរទេស៖ ក្លឹប​ Manchester United បាន​រក​ឃើញ​ម្ចាស់​អាវ​លេខ ៧ ថ្មី ហើយ គឺកីឡាករ Mason Mount។

Mount ទើប​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ Manchester United ពី​ក្លឹប​តោ​ខៀវ Chelsea កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ក្នុង​តម្លៃ​ប្រមាណ​ ៦០ លាន​ផោន។ កីឡាករ​ចុះ​កុងត្រា​ ៥ ឆ្នាំ ជាមួយ​បិសាច​ក្រហម​រហូត​ដល់​ឆ្នាំ ២០២៨ ហើយ​ទទួល​ប្រាក់​ឈ្នួល​ក្នុង​តម្លៃ​ប៉ាន់ស្មាន​ថា​ប្រមាណ ២៥ ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

94 free

Mount ក្លាយ​ជា​កីឡាករ​មួយ​រូប​ដែល​ពាក់​អាវ​លេខ ៧ របស់ Manchester United។ កីឡាករ​ដែល​ជា​ម្ចាស់​អាវ​នេះ​ចុង​ក្រោយ​គេ គឺ Cristiano Ronaldo ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២២។ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ធ្លាប់​អាវ​នេះ​មួយ​លើក​ទៀត ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០០៩។

អាវ​លេខ ៧ គឺ​ជា​អាវ​ដែល​ធ្លាប់​ត្រូវ​បាន​ពាក់​ដោយ​កីឡាករ​ល្អៗ​របស់​បិសាចក្រហម​រួម​មាន Crisitiano Ronaldo ខ្សែបម្រើ David Beckham និង​កីឡាករ​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត​ដែល​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​លេង​ឲ្យ​បិសាច​ក្រហម។ ទោះ​ជា​យ៉ាង​ណា​ ក៏​ធ្លាប់​មាន​កីឡាករ​មួយ​ចំនួន​ធ្លាប់​ពាក់​អាវ​លេខ ៧ ដែល​បង្ហាញ​ទម្រង់​លេងមិន​ដល់​កម្រិត​រំពឹង​ទុក​​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​រួម​មាន Angel Di Maria Memphis Depay និងAlexis Sanchez ជា​ដើម៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...