Man Utd នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអនាគត Greenwood មុនរដូវកាលថ្មី
មេនឆេស្ទើ៖ ក្រុមបិសាចក្រហម Manchester United នឹងធ្វើការសម្រេចចិត្តចុងក្រោយលើអនាគតរបស់ Mason Greenwood មុនពេលចាប់ផ្តើមរដូវកាលថ្មី Premier League ២០២៣-២៤ របស់ពួកគេក្នុងខែសីហា។
បិសាចក្រហមស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការស៊ើបអង្កេតផ្ទៃក្នុងរបស់ពួកគេចំពោះកីឡាករសញ្ជាតិអង់គ្លេសរូបនេះ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅដើមឆ្នាំ ២០២២។ បន្ទាប់ពីការចោទប្រកាន់ពីស្ត្រីម្នាក់ Greenwood ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរំលោភសេពសន្ថវៈ ហើយក្រោយមកគាត់ក៏ត្រូវបានចាប់ខ្លួនបន្ថែមទៀតពីបទសង្ស័យពីបទរំលោភផ្លូវភេទ និងគំរាមសម្លាប់។ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានតុលាការទម្លាក់ចោល នាំឲ្យកីឡាករវ័យ 21 អាចបន្តអាជីពក្នុងបាល់ទាត់បានវិញ។ យ៉ាងណាមិញនៅដំណាក់កាលនេះកំពុងពិចារណាថា Greenwood នឹងត្រូវបន្តលេងនៅក្លិប ឬលក់ចេញ ។
យោងតាមសារព័ត៌មាន Sky Sports News បានឲ្យដឹងថា Greenwood នឹងមិនមានវត្តមានសម្រាប់ Man Utd អំឡុងពេលមុនបើករដូវកាល ប៉ុន្តែការសម្រេចចិត្តចុងក្រោយលើខ្សែប្រយុទ្ធគឺជិតមកដល់ហើយ។ របាយការណ៍នេះបានអះអាងថាបិសាចក្រហមគ្រោងនឹងធ្វើការប្រកាសមុនពេលយុទ្ធនាការ Premier League 2023-24 របស់ពួកគេចាប់ផ្តើមជាមួយ Wolverhampton Wanderers នៅថ្ងៃទី ១៤ ខែសីហា៕