រដ្ឋាភិបាលទទួលស្គាល់អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញអាណត្តិទី៤

94
0 387

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យទទួលស្គាល់សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញចំនួន៤០ ដោយបានបែងចែកប្រភេទអាជីវកម្មចំនួន៤ រួមមានប្រភេទពាណិជ្ជកម្ម ប្រភេទឧស្សាហកម្ម និងសិប្បកម្ម ប្រភេទសេវាកម្ម និងវិជ្ជាជីវៈសេរី និងប្រភេទកសិកម្ម។

94 free

ក្រៅពីនោះសម្ដេចតេជោ ក៏បានទទួលស្គាល់អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញអាណត្តិទី៤ ផងដែរ។

សភាពាណិជ្ជកម្មរាជធានីភ្នំពេញគឺជាសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...