គ្រឿងញៀនជាង២តោន ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ កំពត និងកំពង់ស្ពឺដុតបំផ្លាញចោល

94
0 282

ភ្នំពេញ៖ គ្រឿងញៀនសរុបចំនួនជាង២ ១៥៣គីឡូក្រាម ដែលត្រូវបានអាជ្ញាធរខេត្ត ព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ បង្រ្កាបបាន យកទៅដុតបំផ្លាញចោលនៅព្រឹកថ្ងៃសុក្រទី០៧ ខែកក្កដា ឆ្នាំ២០២៣។

គ្រឿងញៀនសរុបចំនួនជាង២ ១៥៣គីឡូក្រាមដែលខេត្តទាំង៣នេះបង្រ្កាបបាន ក្នុងនោះខេត្តព្រះសីហនុបង្ក្រាបបានជាង២ ០០០គីឡូក្រាម ខេត្តកំពង់ស្ពឺជិត១០០គីឡូក្រាម និងខេត្តកំពតជាង០១គីឡូក្រាម។ គ្រឿងញៀនជាង២តោននេះ ត្រូវបានតុលាការបញ្ចប់សំណុំរឿងតាមនីតិវិធី។

94 free

ការដុតបំផ្លាញគ្រឿងញៀននេះធ្វើឡើងក្រោមវត្តមានរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម កេង សុម៉ារិទ្ធ នាយឧត្តមសេនីយ៌ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រប្រឆាំងគ្រឿងញៀន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីតំណាងស្ថាប័នពាក់ពន្ធ័ និងសមត្ថកិច្ចខេត្តទាំង៣។

ការដុតបំផ្លាញគ្រឿងញៀនចោលនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ថ្ងៃ២៦មិថុនា៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...