កូរ៉េខាងជើង ថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរ មកកាន់តំបន់ឧបទ្វីបកូរ៉េ

94
0 296

សេអ៊ូល៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះបានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រដាប់ដោយមីស៊ីលបាលិស្ទីគ មកកាន់ដែនទឹកក្បែរតំបន់ឧបទ្វីប​កូរ៉េ ដោយព្រមានថាទង្វើបែបនេះកំពុងបង្កើតស្ថានភាពមួយដែលនឹងនាំឱ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។ ​

94 free

កាលពីខែមិថុនាកន្លងទៅ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីមេដឹកនាំអាមេរិក និងកូរ៉េខាងត្បូង កាលពីខែមេសា បានព្រមព្រៀងគ្នាថានាវាមុជទឹកនេះនឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងជើង ក៏បានអះអាងដែរថាយន្ដហោះស៊ើបការណ៍ អាមេរិកកាលពីពេលថ្មីៗនេះបានបំពានចូលដែនអាកាសកូរ៉េខាងជើង ស្ថិតនៅក្បែរតំបន់ឆ្នេរភាគខាងកើត ជាមួយការព្រមានថាទីក្រុងព្យុងយ៉ាងអាចនឹងបាញ់ទម្លាក់ យន្ដហោះស៊ើបការណ៍អាមេរិក៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...