មនុស្ស១៥ នាក់ស្លាប់ ក្នុងគ្រោះទឹកជំនន់ភ្លៀងមូសុងនៅប្រទេសឥណ្ឌា

94
0 240

ញូវដេលី៖ ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា មនុស្សយ៉ាងហោច ១៥នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដី បង្កឡើយដោយភ្លៀងមូសុង ដែលបានវាយប្រហារលើភាគខាងជើងនៃប្រទេស ខណៈរដ្ឋធានីញូវដេលីកំពុងទទួលរងកម្រិតទឹកភ្លៀងខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា មនុស្សយ៉ាងហោច ១៥នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅក្នុងរដ្ឋចំនួន៦ ស្ថិតនៅភាគខាងជើង នៃប្រទេសឥណ្ឌា ហើយក្នុងនោះរដ្ឋ ហ៉ីម៉ាចាល់ ប្រាដែស (Himachal Pradesh) បានរងគ្រោះធ្ងន់ធ្ងរជាងគេដោយមានមនុស្ស ៦នាក់បានស្លាប់។

94 free

ផ្លូវជាច្រើននៃរដ្ឋធានីញូវដេលីបានជន់លិចរហូតដល់ជង្គង់ ជាមួយកម្រិតទឹកភ្លៀងមានដល់ទៅ ១៥៣មីលីម៉ែត្រ ហើយនេះជាកម្រិតទឹកភ្លៀងខ្ពស់បំផុត ក្នុងរយៈពេល ត្រឹមតែមួយថ្ងៃ គិតក្នុងពេល៤០ឆ្នាំមកនេះ។

អាជ្ញាធរឧតុនិយមឥណ្ឌា ក៏បានព្រមានដែរថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តកើតមានមួយថ្ងៃទៀត និងតម្រូវឱ្យសាលារៀន ជាច្រើនក្នុងរដ្ឋធានីញូវដេលីត្រូវបិទទ្វារនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...