កូរ៉េខាងជើង ព្រមានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក ដែលរំលោភលើដែនអាកាសរបស់ខ្លួន

94
0 276

ព្យុងយ៉ាង៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើដែនអាកាសរបស់ខ្លួនតាមរយៈការធ្វើសកម្មភាពហោះហើរស៊ើបការណ៍ ដោយព្រមានថាការហោះហើរបែបនេះអាចនឹងត្រូវបាញ់ទម្លាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានឲ្យដឹងថា សកម្មភាពយោធា បង្កហេតុដោយសហរដ្ឋអាមេរិក កំពុងនាំឧបទ្វីបកូរ៉េ ខិតទៅជិតជម្លោះនុយក្លេអ៊ែរ។

94 free

សេចក្តីរាយការណ៍នេះក៏បានលើកឡើងពីសកម្មភាពនៃយន្តហោះឈ្លបយកការណ៍ និងយន្តហោះដ្រូនអាមេរិក ហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនភាពតានតឹងតាមរយៈការបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មកជិតឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានគូសបញ្ជាក់ថា «មិនមានការធានាទេថា ឧបទ្ទវហេតុដ៏គួរឲ្យតក់ស្លុត ដូចជាការធ្លាក់យន្តហោះឈ្លបយកការណ៍ យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើង នៅក្នុងដែនទឹកភាគខាងកើតរបស់កូរ៉េ»។

ជុំវិញការអះអាងនេះ មិនទាន់មានការឆ្លើយតបទេ ពីយោធាអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូងចំពោះសំណើសុំការអត្ថាធិប្បាយ។ ប៉ុន្តែ យោធាកូរ៉េខាងត្បូងបាននិយាយថា ការអះអាងរបស់កូរ៉េខាងជើងពីការរំលោភបំពានដែនអាកាសនោះ គឺជារឿងមិនពិត ហើយសកម្មភាពឃ្លាំមើលដែនអាកាស និងជើងហោះហើរឈ្លបយកការណ៍របស់អាមេរិក ធ្វើឡើងជាប្រចាំតែនៅជុំវិញឧបទ្វីបប៉ុណ្ណោះ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...