ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា អាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ពីថ្ងៃទី១២-១៤ ខែកក្កដា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន)។ បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី១៥ ខែកក្កដា នឹងអាចទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុង មហាសមុទ្រប៉ាស៊ីហ្វិក (ខាងកើតហ្វីលីពីន), សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។
លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖