ឆមាសទី១ ឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ១១៣គម្រោង ក្នុងទំហំវិនិយោគជាង ១ពាន់លានដុល្លារ

94
0 266

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១១៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១.១ប៊ីលានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២២ពាន់កន្លែង។

94 free

បើតាម ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គលេខាធិការ CDC ដែលដកស្រងចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ១១៣នេះ គម្រោងចំនួន១០២ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, គម្រោងចំនួន៧ ស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, គម្រោងចំនួន៣ ស្ថិតនៅក្នុងវិស័យទេសចរណ៍ និងគម្រោងចំនួន១ ស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ។

បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនគម្រោងវិនិយោគមានការកើនឡើងចំនួន ១៥គម្រោង ខណៈទុនវិនិយោគមានការថយចុះចំនួន១.៩ប៊ីលានដុល្លារ ដោយតែកាលពីឆមាសទី១ ឆ្នាំ២០២២ មានគម្រោងធំៗមួយចំនួនដូចជា៖ គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង នៅខេត្តកំពត ទុនវិនិយោគ ១.៣ប៊ីលានដុល្លារ, គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងតាតៃលើ ក្នុងទុនវិនិយោគ ៣៨៩លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ទុនវិនិយោគចំនួន ២៩៧លានដុល្លារ។

បើពិនិត្យលើចំនួនគម្រោងវិនិយោគ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ឃើញថាមានការកើនឡើងចំនួន១៥គម្រោង ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...