គ.ជ.ប៖ អ្នកណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល នឹងត្រូវផ្ដន្ទាទោសតាមច្បាប់
ភ្នំពេញ៖ អ្នកណែនាំប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោត ចោលនៅពេលទៅបោះឆ្នោតនឹងត្រូវផ្តន្ទាទោសតាមច្បាប់ទោសដែលត្រូវទទួលមានការពិន័យជាប្រាក់ចាប់ពី៥លានរៀលទៅ២០លានរៀលនិងមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣នេះ។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថាមានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឲ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្សភ្លើងទៀន៕