បុរសម្នាក់ជាមន្រ្តីមប្រើការនៅ(គជប) បើករថយន្តបុកម៉ូតូហើយព្យាយាមរត់គេចត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច ឃាត់ខ្លួនបានហើយ
ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០យប់ ត្រូវថ្ងៃទី១១ ខែកក្កដា ឆ្នាំ2023 នៅត្រង់ចំណុចស្តុប ឈ្នះឈ្នះ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមប្រភពបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ពេជ្រ រក្សា អាយុ២៧ មុរបរធ្វើរសំណង់ រស់ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកបើកបរម៉ូតូហុងដាឌ្រីម (ចាស់) ពណ៌ក្រហម។ ចំណែកជនបង្កមានឈ្មោះ ថា ជាមន្រ្តីមប្រើការនៅ (គជប) ផ្នែកទទួលពាក្យបណ្តឹង ជាអ្នកបើកបររថយន្តតូយូតាកាម៉េរី ពណ៌ស ផ្លាកលេខ ភ្នំពេញ 2Z-1533។
តាមប្រភពបានឲ្យដឹងថា៖ រថយន្តតូយូតាកាម៉េរី ខាងលើបើកបុកម៉ូតូហុងដាឌ្រីម ហើយបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមឃាត់បានភ្លាមៗ។ ករណីនេះបានបណ្តាលឲ្យរងរបួសធ្ងន់(ប្រុស)ម្នាក់ បាក់ជើងខាងធ្វេង ពេលបញ្ជូនទៅកាន់មន្ទីរពេទ្រ។
ការឃាត់រថយន្តនេះបាន នៅត្រង់ចំណុច ខាងមុខភោជនីយដ្ឋាន មីស្ទើរខេ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ១០ និង១៦នាទីថ្ងៃដដែល៕
ក្រោយកើតហេតុសមត្ថកិច្ចបាននាំជនបង្ក និងរថយន្ត មកការិយាល័យចរាចរណ៍នៅមុខព្រះរាជដំណាក់ បន្ទាប់មកបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។