កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលិសី្ទគមួយគ្រាប់ ក្រោយគំរាមបាញ់ទម្លាក់យន្ដហោះស៊ើបការណ៍អាមេរិក

94
0 384

សេអ៊ូល៖ កូរ៉េខាងជើងនៅថ្ងៃពុធ ទី១២ ខែកក្កដានេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចូលក្នុងសមុទ្រខាងកើត តែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងគំរាមបាញ់ទម្លាក់យន្ដហោះស៊ើបការណ៍អាមេរិក ដែលហ៊ានបំពានចូលដែនអាកាសរបស់ខ្លួន។

94 free

នេះជាការបាញ់សាកល្បងមីស៊ីលលើកដំបូងបំផុតរបស់កូរ៉េខាងជើង គិតចាប់តាំងពីថ្ងៃទី១៥ ខែមិថុនាមក ជាពេលដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីល បាលិស្ទីគចំនួន២គ្រាប់ ចេញពីតំបន់ក្បែររដ្ឋធានីព្យុងយ៉ាង។ ការធ្វើតេស្ដមីស៊ីលនៅថ្ងៃពុធនេះទៀតសោត កើតមានឡើងចំពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មានភាពតានតឹងនឹងគ្នាសាជាថ្មី ក្រោយទីក្រុងព្យុងយ៉ាង ចោទថាយន្ដហោះស៊ើបការណ៍អាមេរិកបានបំពានចូលដែនអាកាសរបស់ខ្លួន។

បើតាមសេចក្ដីថ្លែងការណ៍ខ្លីមួយ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមិនស្គាល់ម៉ាក មួយគ្រាប់ចូលក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន»៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...