ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស សម្រេចបាន២៥ភាគរយហើយ

94
0 359

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស សម្រេចបាន ២៥% ។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

94 free

គម្រោងនេះ ជាស្ពានអាកាសកម្ពស់ ២ជាន់ ដែលនឹងសម្រួលលំហូរចរាចរលើដងមហាវិថី ព្រះមុនីវង្ស មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថី កងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិ តេជោ។ តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហាឆ្នាំ២០២៥ ។

សូមជម្រាបថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុង​ប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ​ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា​ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ​ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ ​និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ឫស្សីកែវ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...