ហ្វីលីពីន ប្រើប្រាស់អ្នកទោសឱ្យធ្វើការងារកសិកម្ម ដើម្បីជំរុញផលិតផលស្បៀងអាហារ​

94
0 878

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីននឹងបំប្លែងទ្រព្យសម្បត្តិព្រហ្មទណ្ឌទូទាំងប្រទេស ទៅជាដីស្រែចម្ការ និងបណ្តុះបណ្តាលអ្នកទោសឱ្យដាំដំណាំកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហា

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualades Marcos បាននិយាយនៅក្នុងពិធីចុះហត្ថលេខា លើគម្រោងរួមនៅវិមានប្រធានាធិបតីថា «គំនិតផ្តួចផ្តើមនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ចំពោះសន្តិសុខស្បៀង និងយុត្តិធម៌ស្តារនីតិសម្បទា»។

94 free

គម្រោងនេះមានឈ្មោះថា គំនិតផ្តួចផ្តើមកំណែទម្រង់សម្រាប់បរិស្ថានប្រកបដោយនិរន្តរភាពសម្រាប់សន្តិសុខស្បៀង (RISE) មានគោលបំណងប្រើប្រាស់ និងស្តារឡើងវិញនូវដីបង្កបង្កើនផលនៅក្នុងពន្ធនាគារ និងកសិដ្ឋានព្រហ្មទណ្ឌទូទាំងប្រទេស ដើម្បីជំរុញផលិតកម្មស្បៀងឆ្ពោះទៅរកសន្តិសុខស្បៀង និងនិរន្តរភាព។

យោងតាមការិយាល័យកែតម្រូវបានឱ្យដឹងថា ពន្ធនាគារ Iwahig និង Penal Farm ដែលមានទីតាំងនៅខេត្ត Palawan នឹងធ្វើជាកន្លែងសាកល្បងនៃគម្រោងនេះ ដោយសារវាគ្របដណ្តប់លើផ្ទៃដីដាំដុះប្រមាណ ២៨,៧០០ហិកតា។

សូមជម្រាបថា ប្រទេសហ្វីលីពីនដែលមានប្រជាជនជិត ១១០លាននាក់ប្រឈមមុខនឹងបញ្ហាសន្តិសុខស្បៀង ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប ដោយសារកង្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លាននៅតែបន្តកើតមាន។ ឥទ្ធិពល​ដ៏​មាន​សក្តានុពល​នៃ​បាតុភូត El Nino នៅ​ឆ្នាំ​នេះ​បាន​គំរាមកំហែង​ដល់​ផលិតកម្ម​ស្បៀងអាហារ​ក្នុង​ប្រទេស​បន្ថែម​ទៀត៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...