ប្រធានប្រតិបត្តិស្តីទី គណបក្សភ្លើងទៀន រាជធានីភ្នំពេញ លោក ប៊ុន ខេត ទទួលស្គាល់កំហុស និងសូមការអភ័យទោសពីសម្តេចតេជោ

94
0 378

ភ្នំពេញ៖ លោក ប៊ុន ខេត ប្រធានប្រតិបត្តិស្តីទី គណបក្សភ្លើងទៀន រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដានេះ បានចេញវីដេអូទទួលស្គាល់កំហុស និងសូមការអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមរឿងញុះញង់ឲ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។

លោក ប៊ុន ខេត តាមរយៈវីដេអូ ក៏បានទទួលស្គាល់កំហុស ដែលធ្វើតាមការណែនាំរបស់ ទណ្ឌិត សម រង្ស៊ី ដែលឲ្យបំផុសបំផុល ប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល។

94 free

ក្រោយឃើញវីដេអូ ទទួលស្គាល់កំហុស និងសូមការអភ័យទោស របស់លោក ប៊ុន ខេត ដែលធ្វើតាមការអុចអាល របស់ទណ្ឌិត សម រង្ស៊ី, សម្តេចតេជោ ហ៊ុន សែន បានសួរទៅគណបក្សភ្លើងទៀនថា តើគួរទទួលខុសត្រូវបែបណា ចំពោះទង្វើនេះ។

តាមរយៈ Telegram សម្តេចតេជោ បានសរសេរថា «បក្សភ្លើងទៀន ទើបចេញសេចក្តីថ្លែងការណ៍ ឯសមាជិកដែលប្រព្រឹត្តខុសទើបបញ្ជាក់ពីការធ្វើខុសរបស់ខ្លួនដែលក្នុងនោះមានទាំងបញ្ជាក់ពីការធ្វើតាមបទបញ្ជារបស់ជនក្បត់ជាតិ ៣ជំនាន់ដែលជាទណ្ឌិត។ តើបក្សភ្លើងទៀនត្រូវទទួលខុសត្រូវបែបណាលើរឿងនេះ?»។

សូមជម្រាបថា លោក សេង សុជាតិ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មេដឹកនាំគណបក្សភ្លើងទៀន២នាក់ ពាក់ព័ន្ធនឹងរឿងញុះញង់ឲ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត ក្រោមការប្រកាន់ជាផ្លូវការ ពីបទញុះញង់បង្កភាពវិកវរធ្ងន់ធ្ងរ ដល់សន្ដិសុខសង្គម៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...