ចិននិងរុស្ស៉ី ត្រៀមធ្វើសមយុទ្ធយោធាជើងទឹកនិងអាកាសរួមគ្នា នៅតំបន់សមុទ្រជប៉ុន

94
0 271

ប៉េកាំង៖ នាវាចម្បាំងចិនមួយក្រុមកាលពីថ្ងៃអាទិត្យម្សិលមិញ បានចាកចេញពីប្រទេសចិន ដើម្បីទៅចូលរួមជាមួយកងកម្លាំងជើងទឹក និងអាកាសរបស់រុស្ស៉ី នៅឯតំបន់សមុទ្រជប៉ុន សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលមានគោលដៅរក្សាការពារសន្តិសុខ នៅតាមតំបន់ផ្លូវទឹកយុទ្ធសាស្រ្ត។

ក្រសួងការពារជាតិចិន បានបន្ថែមថា ក្រុមនាវាចម្បាំងចិនខាងលើ ដែលរួមមាននាវាចម្បាំង៥គ្រឿង ហើយនិងឧទ្ធម្ភាគចក្រ៤គ្រឿង ដែលជាប្រភេទធ្វើប្រតិបត្តិការចេញពីនាវា បានចាកចេញពីកំពង់ផែនៃទីក្រុងឆេងតាវ (Qingdao) ភាគខាងកើតប្រទេស ហើយនឹងទៅជួបជាមួយ​កងកម្លាំងរបស់រុស្ស៉ី នៅទីតាំងមួយដែលបានកំណត់ទុក។ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រសួងការពារជាតិចិន បានប្រាប់ថា កងកម្លាំងជើងទឹកនិង​អាកាសរបស់រុស្ស៉ី នឹងចូលរួមក្នុងសមយុទ្ធយោធា ដែលត្រូវធ្វើឡើងនៅតំបន់សមុទ្រជប៉ុន។

94 free

ដោយមានឈ្មោះសម្គាល់ថា Northern/Interaction-2023 សមយុទ្ធយោធារួមខាងលើ គូសបញ្ជាក់ឱ្យឃើញការកើនឡើង នៃកិច្ចសហប្រតិបត្តិការយោធារវាងចិននិងរុស្ស៉ី គិតចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន ហើយវាប្រព្រឹត្តទៅស្របពេលដែល​ទីក្រុងប៉េកាំងបន្តបដិសេធចំពោះ ការអំពាវនាវឱ្យមានកិច្ចសន្ទនាយោធាកម្រិតខ្ពស់ឡើងវិញ ពីសំណាក់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ​រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) បានជួបប្រមុខកងទ័ពជើងទឹករុស្ស៉ី នៅទីក្រុងប៉េកាំង ក្នុងខែកក្កដានេះ ភាគីទាំងពីរ​បានសង្កត់ធ្ងន់អំពីការប្តេជ្ញាពង្រឹងឱ្យខ្លាំងថែមទៀត នូវចំណងទាក់ទងផ្នែកយោធា។ ក្នុងខែដដែលនេះ នាវាចម្បាំងរុស្ស៉ី២គ្រឿង ក៏ទើបតែបាន​មកធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃផងដែរ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...