ដៀមដាមចុះឡើង បុរសម្នាក់ទ្រាំលែងបានទាញកាំបិ.ត.ផ្គា.ក់ កា/ប់ស្ត្រីរងគ្រោះជាច្រើនកាំ.បិ.ត

94
0 569

ព្រៃវែង៖ មានករណីឃាតកម្មយ៉ាងរន្ធត់ ខណៈបុរសជាជនសង្ស័យខឹងនឹងស្ត្រីរងគ្រោះរឿងដៀមដាមនិយាយដើមគេរឿងលក់គ្រឿងញៀន ធ្វើឲ្យគេទ្រាំលែងបាន ទាញកាំបិតផ្គាក់កាប់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរបួសជ្រៅៗត្រង់ក្បាល ខ្នង និងស្ទើតែដាច់ដៃម្ខាងទៅហើយ បណ្តាលឲ្យស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦៖០០ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវកៅស៊ូ ក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

94 free

ជនសង្ស័យមានឈ្មោះ ចិន គឹមហ័រ ភេទប្រុស ជនជាតិខ្មែរ អាយុ៤២ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ លាង សុជា ភេទស្រី ជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសជនសង្ស័យ បានស្តីឲ្យជនរងគ្រោះដែលដើរនិយាយថាឲ្យរូបខ្លួនជួញដូរ និងចែកចាយគ្រឿងញៀន លុះរំលងបានមួយថ្ងៃ ពោលនៅវេលាកើតហេតុ ជនសង្ស័យបានឃើញជនរងគ្រោះកំពុងរុញរទះដឹកកូន ១ខួបដើរតាមថ្នល់កៅស៊ូ ស្រាប់តែជនសង្ស័យស្ទុះទាញកាំបិតផ្គាក់សំដៅទៅជនរងគ្រោះ រួចកាប់ជាច្រើនកាំបិតជ្រៅៗ ត្រង់ក្បាល ខ្នង និងដៃ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗយ៉ាងអាណោអាធ័មក្នុងថ្លុកឈាម។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និងបានធ្វើកំណត់ហេតុ និងកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយលទៅធ្វើបុណ្យតាមប្រពៃណី៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...