គ.ជ.ប ដឹកជញ្ជូនសម្ភារ ឯកសារសំខាន់ៗទៅប្រគល់ជូនតាមគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង២៥
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកជញ្ជូនសម្ភារ ឯកសារសំខាន់ៗ ពីឃ្លាំង គ.ជ.ប ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង២៥ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
សម្ភារទាំងនោះរួមមាន៖ បញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀតផងដែរ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ខាងមុខនេះ៕