មន្រ្តីយោធាម្នាក់ បើករថយន្តម៉ាស្តា បុកបង្គោលដាក់តាមផ្លូវ រងការខូចខាតទ្រព្យសម្បត្តិសារធារណៈ
តាមប្រភពបានឲ្យដឹងថា៖ អ្នកបើកបរជាមន្រ្តីយោធាម្នាក់ មិនស្គាល់ឈ្មោះ បានបើករថយន្ត ម៉ាស្តារ ពាក់ផ្លាក់លេខ ខេមរះភូមិន្ទ០៦ ២-៤៧១៧ បានបើកបុកបង្គោលតាមផ្លូវបង្កឡើងដោយខ្លួនឯង រងការខូចខាតរថយន្តផ្នែកខាងមុខ និងដួលបង្គោលតាមផ្លូវចំនួន៣ដើម។
តាមប្រភពបានបន្តទៀតថា៖ រថយន្តម៉ាស្តា អ្នកជិះមានគ្នាចំនួន ២ទៅ៣នាក់ បានបើកបរមកពីទិសខាងជើងទៅទិសខាងត្បូង ក្នុងស្ថានភាពស្រវឹង មកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូត ទៅបុកបង្គោលថ្មអស់ចំនួន៣បង្គោល តែមិនបណ្តាលអោយមានមនុស្សរងរបួសឡើយ។ ភ្លាមៗ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ថតផ្សាយនៅក្នុងករណីនេះ តែត្រូវបានម្ចាស់រថយន្តចុះមកហាមមិនអោយថត រារាំងអ្នកសារព័ត៌មានមិនអោយផ្សាយ។