អ្នកនាំពាក្យ គ.ជ.ប ៖ ការអំពាវនាវរបស់មនុស្សមួយចំនួន តូចនៅក្រៅប្រទេសមិនមានឥទ្ធិពលអ្វីទាល់តែសោះដល់ការបោះឆ្នោតនៅកម្ពុជា

94
0 757
94 free

ភ្នំពេញៈ អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា ការអំពាវនាវរបស់ មនុស្សមួយចំនួនតូចនៅក្រៅប្រទេសប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា គឺគ្រាន់តែជាការសម្តែងមួយ ដែលមិន មានឥទ្ធិពលអ្វីទាល់តែសោះដល់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ ហើយក៏មិនធ្វើឲ្យប៉ះពាល់ដល់គុណភាព នៃការបោះឆ្នោតនោះទេ។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់ AMS ថា ការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅតាមច្បាប់ និងតាមដែលអ្វីព្រះមហាក្សត្រទទួលស្គាល់ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាងដែលខ្លួនស្រឡាញ់ពេញចិត្ត។ ហើយការប្រកាសបែបណាក៏ដោយនៅក្រៅប្រទេសគ្រាន់តែជាការសម្តែងមួយដែលមិនមានឥទ្ធិពលអ្វីទាល់តែសោះដល់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “ការសម្តែងមតិនៅខាងក្រៅនេះ មិនធ្វើឲ្យប៉ះពាល់ដល់គុណភាព នៃការបោះឆ្នោតនោះទេ ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលមានអ្នកខ្លះសម្តែងការមិនទទួលយក ប៉ុន្តែការបោះឆ្នោត និងការអភិវឌ្ឍន៍ជាតិ នៅតែមានជាបន្តបន្ទាប់ ហើយកាន់តែមានភាពរុងរឿងជាងដើមទៅទៀត”៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...