Newcastle ដាក់សំណើសម្រាប់ខ្សែប្រយុទ្ធ Napoli តម្លៃ៨២លានផោន

94
0 270

ក្រុម Newcastle United ត្រូវបានរាយការណ៍ថាបានដាក់សំណើ ៨២ លានផោន សម្រាប់ខ្សែប្រយុទ្ធ Khvicha Kvaratskhelia របស់ក្រុម Napoli ។

កីឡាករវ័យ ២២ឆ្នាំរូបនេះ បានរួមចំណែកក្នុងភាពជោគជ័យរបស់ Napoli កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១៣ លើកក្នុងការបង្ហាញខ្លួន ៣៤ ប្រកួតក្នុងក្របខណ្ឌ Serie A ។

កីឡាករអន្តរជាតិហ្សកហ្ស៊ី នៅសល់កុងត្រារយៈពេល ៤ ឆ្នាំទៀត ប៉ុន្តែត្រូវបានគេជឿថាត្រូវបានក្លិបធំៗជាច្រើននៅអឺរ៉ុប រួមទាំង Real Madrid, Paris Saint-Germain និង Manchester City ចាប់អារម្មណ៍។

យោងតាម Corriere dello Sport បានរាយការណ៍ថា Napoli មិនទាន់ឆ្លើយតបទៅនឹងសំណើ ៨២លានផោននោះទេ ប៉ុន្តែ Newcastle នឹងមានឆន្ទៈបង្កើនការដេញថ្លៃរបស់ពួកគេដល់ ៨៥ លានផោន។

94 free

Kvaratskhelia បានលេងឱ្យក្រុម Rubin Kazan ចន្លោះឆ្នាំ២០១៩ និង ២០២២ ដោយបានចាកចេញពីក្លិបកាលពីឆ្នាំមុន ដោយសារតែការលុកលុយរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន។ បន្ទាប់មក ខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយ Napoli ពីក្រុម Dinamo Batumi កាលពីខែកក្កដាឆ្នាំមុន ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំ។

Newcastle គឺជាក្លិបដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពបាល់ទាត់ ដោយសារតែការចូលកាន់កាប់ពីអារ៉ាប៊ីសាអ៊ូឌីត ខណៈពួកគេនឹងចូលលេងនៅក្របខណ្ឌ Champions League នៅរដូវកាលក្រោយ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងក្របខណ្ឌ Premier League ឆ្នាំ២០២២-២៣។

ក្រុមសារិកាព្រៃបានចំណាយប្រាក់យ៉ាងច្រើនលើកីឡាករ Sandro Tonali នៅរដូវក្តៅនេះ ដោយកីឡាករអន្តរជាតិអ៊ីតាលីរូបនេះបានផ្ទេរទៅកាន់កីឡដ្ឋាន St James’ Park ពី AC Milan ក្នុងកិច្ចព្រមព្រៀង ៥៥ លានផោន។

ទោះបីជា Newcastle មានលទ្ធភាពក្នុងការចំណាយច្រើននៅរដូវក្តៅនេះក៏ដោយ ក៏ពួកគេត្រូវអនុវត្តតាម Financial Fair Play។ បច្ចុប្បន្ន Newcastle ក៏កំពុងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងខ្សែប្រយុទ្ធ Harvey Barnes របស់ Leicester City ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...