កូរ៉េខាងជើង បាញ់មីស៊ីលបាលិស្ទីគ ២គ្រាប់ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត

94
0 275

សេអ៊ូល៖ យោធាកូរ៉េខាងត្បូង និងជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ឆ្ពោះទៅកាន់តំបន់សមុទ្រខាងកើត បន្ទាប់ពីនាវាមុជទឹកអាមេរិកបំពាក់ដោយមីស៊ីលបាលិស្ទីគនុយក្លេអ៊ែរ បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល ជាង ៤ទសវត្សរ៍មកនេះ។

94 free

ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះ កើតមានឡើងជិតមួយសប្ដាហ៍ ក្រោយទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលបាលិស្ទីគ អន្តរទ្វីប ICBM ប្រើឥន្ធនៈរឹង Hwasong-18 ដែលជាមីស៊ីលស៊េរីថ្មីចុងក្រោយគេបំផុតរបស់របបដឹកនាំលោក គីម ជុងអ៊ុន។

បើតាមក្រសួងការពារជាតិជប៉ុន មីស៊ីលទាំង ២គ្រាប់ដែលកូរ៉េខាងជើងបានធ្វើតេស្ដបាញ់នៅព្រឹកថ្ងៃពុធនេះ គឺជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ហើយ មីស៊ីលទាំង ២គ្រាប់នេះ ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ូកាស៊ូ ហាម៉ាដា (Yasukazu Hamada) ក៏បានបញ្ជាក់ដែរដែរថាមីស៊ីលគ្រាប់ទី១ ហោះដល់រយៈកម្ពស់ ៥០គីឡូម៉ែត្រ និងហោះបានចម្ងាយ ៥៥០គីឡូម៉ែត្រ ខណៈមីស៊ីលគ្រាប់ទី២ ហោះក្នុងរយៈកម្ពស់ ៥០គីឡូម៉ែត្រ និងចម្ងាយ ៦០០គីឡូម៉ែត្រ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...