រុស្ស៊ី វាយប្រហារកំពង់ផែ Odessa ជាការសងសឹកអ៊ុយក្រែនដែលធ្វើឱ្យខូចស្ពានគ្រីមៀ

94
0 407

ម៉ូស្គូ៖ រុស្ស៊ីបានធ្វើការវាយប្រហារសងសឹកដាក់លើក្រុងកំពង់ផែអូដេសារបស់រដ្ឋាភិបាលក្រុងគៀវ បន្ទាប់ពីអ៊ុយក្រែនបានប្រើដ្រូនអត្តឃាតកាលពីថ្ងៃទី១៧កក្កដា វាយប្រហារធ្វើឱ្យខូចស្ពាន តភ្ជាប់តំបន់គ្រីមៀជាលើកទី២។

94 free

តំបន់កំពង់ផែ Odessa ដែលជាកំពង់ផែទឹកជ្រៅ និងដ៏ធំបង្អស់ របស់អ៊ុយក្រែន ជាកន្លែងដែលមានការដឹកជញ្ជូនទំនិញនាំចូលនិង នាំចេញប្រមាណ ៧០ភាគ រយរបស់ប្រទេសអ៊ុយក្រែនទាំងមូលតាមច្រកផ្លូវទឹកសមុទ្ទ។ អំពើវាយប្រហារនេះ បានកើត ឡើងក្រោយរយៈពេល២៤ម៉ោងដែលមេ ដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរ ពូទីនបានប្តេជ្ញាថា នឹងធ្វើ ការវាយប្រហារតបតសងសឹក។

មុនហេតុការណ៍វាយប្រហារសងសឹកនេះ ការវាយប្រហារមួយដាក់លើស្ពានតភ្ជាប់តំបន់គ្រី មៀរ ដែល លោក ពូទីន បានកសាងក្នុងតម្លៃប្រមាណ៤ពាន់លានដុល្លារ បានរងការខូចខាតសា ជាថ្មីកាលពីថ្ងៃច័ន្ទទី១៧កក្កដាឆ្នាំ២០២៣៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...