សភាថៃ បដិសេធការតែងតាំងលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជុំទី២

94
0 872

បាងកក៖ សភារបស់ថៃ នៅថ្ងៃពុធនេះបានបដិសេធមិនឱ្យមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុង ការបោះឆ្នោតជុំទី២នេះនោះទេ។

94 free

ប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha បានគូសបញ្ជាក់ដូច្នេះថា «លោក Pita មិនអាចត្រូវបានតែងតាំង (ជាបេក្ខជននាយករដ្ឋមន្ត្រី) ជាលើកទី២ នៅក្នុងសម័យប្រជុំរួមនេះនោះឡើយ»។

សូមជម្រាបថា តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធនេះដែរ បានសម្រេចចិត្តព្យួរតំណែងសមាជិកសភាមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នហើយ តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...