ឯកឧត្ដមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ចើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជាចំនួន៨៥០អង្គ/នាក់

94
0 2,520
ចុចតាមដានតាមតេឡេក្រាម

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងដ៏ខ្ពង់ខ្ពង់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូ ដោយមានការចូលរួមពីលោកជំទាវតំណាងអភិបាលរាជធានី, លោកតំណាងអភិបាលខណ្ឌ, ឯកត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ទូច វិបុល ,លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា, ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន, ឯកឧត្ដមសាស្រ្តាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង,ឯកឧត្ដមបណ្ឌិតសភាចារ្យ សោម សុមុនី ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហ៊ឹម សុភី និងមានកាឬអញ្ជេីញចូលរួមមកពីស្ថាប័ន មន្ទីរជាច្រើនរូប បានចូលរួមសំណេះសំណាលសួរជាមួយថ្នាក់ដឹកនាំ បុគ្គលិកសាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត ចំនួនជាង ៩០០អង្គ/នាក់ នៃសាកលវិទ្យាល័យន្ទ្រវិជ្ជា សាខារាជធានីភ្នំពេញ។ដែលមានចំនួន៨៥០អង្គ/នាក់ ។

ក្នុងឱកាសនោះ ឯកឧត្ដមអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត តំណាង៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយរដ្ឋមន្រ្តី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតនៅសាកលវិទ្យាល័យន្ទ្រវិជ្ជា និងបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបានរួមចំណែក លើកកម្ពស់វិស័យអប់រំនៅកម្ពុជាជួយ ក្នុងកិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងចក្ខុវិស័យរួមសម្រាប់កម្ពុជា។ ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស។

94 free

ឯកឧត្ដមអ្នកឧកញ៉ាបណ្ឌិត បានរម្លឹកពីសមិទ្ឋិផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ជាពិសេសផ្តើមចេញពីសមិទ្ឋផលជ័យជម្នះ៧មករា១៩៧៩ និងតាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំ និងវិស័យផ្សេងៗទៀតក្នុងទូទាំងប្រទេសមិនអាចនឹងគណនាបាន។

ឯកឧត្ដមអ្នកឧកញ៉ាបណ្ឌិត បានមានប្រសាសន៍ដល់សមណនិស្សិត និស្សិត ខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗពីសាស្ត្រាចារ្យនិងវាគ្មិនជំនាញៗដើម្បីបណ្តុះនូវគុណវុឌ្ឍ ពង្រឹងសមត្ថភាព  ព្រោះថានិស្សិតជាយុវជនមានតួនាទីត្រូវបន្តវេនរួមចំណែកអភិវឌ្ឍសង្គមជាតិបន្តពីរៀមច្បង តាមរយៈការខិតខំប្រឹងប្រែងក្នុងការរៀនសូត្រលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាធម៌ និងត្រូវចេះស្គាល់គុណ ស្គាល់ទោស ស្គាល់ល្អអាក្រក់ និងគោរពដឹងគុណចំពោះប្រមុខថ្នាក់ដឹកនាំប្រទេស គោរពចាស់ព្រឹទ្ឋាចារ្យដើម្បីជាគំរូដល់កូនចៅជំនាន់ក្រោយ  ឱ្យស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌ វប្បធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរនៃយើង ។

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ក៏បានជម្រុញដល់ថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត ទាំងអស់សូមអញ្ជើញបោះឆ្នោតឲ្យបានគ្រប់គ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣  និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ជុជាដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទិ១៨  ដើម្បីគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាអាណត្តិទី ៧ និង ប្តេជ្ញាចិត្តគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដោយឯកឧត្តមមបណ្ឌិត ជាបញ្ញវន្តដែលមានចំណេះដឹងយ៉ាងខ្ពងខ្ពស់លើផ្នែក យោធា សេដ្ឋកិច្ច និងនយោបាយ ដែលលោកសិក្សាមកពីបរទេស ។


94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...