សភាថៃ កំណត់យកថ្ងៃទី២៧កក្កដា បោះឆ្នោតបន្តរើសនាយករដ្ឋមន្រ្តី

94
0 881

បាងកក៖ លោក Wan Noor ប្រធានសភាថៃ បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជុំបន្ទាប់សម្រាប់តំណែងនាយករដ្ឋមន្រ្តីទី៣០ របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៧ ខែកក្កដា ខណៈលោកក៏បានរក្សាលក្ខណៈវិនិច្ឆ័យដែលអ្នកឈ្នះត្រូវតែទទួលបានយ៉ាងហោចណាស់ ៣៧៤ សំឡេង។

94 free

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Chuan ដែលបានបម្រើការជាប្រធានសភាពីខែឧសភា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ ២០២៣ បាននិយាយថា “ការរក្សាឱ្យមនុស្សជាច្រើននៅក្រោមការគ្រប់គ្រងគឺមិនងាយស្រួលនោះទេ ជាពិសេសនៅពេលដែលពួកគេមានមតិផ្សេងគ្នា និងចង់បញ្ចេញមតិរបស់ពួកគេ” ។

សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងជាអតីតប្រធានសភា លោក Chuan Leekpai បាននិយាយថា លោកអាណិតដល់ប្រធានសភា គឺលោក Wan Muhamad Noor Matha ដែលត្រូវតែដោះស្រាយជម្លោះរវាងសមាជិកសភាជាង ៧០០នាក់ ក្នុងអំឡុងពេលកិច្ចប្រជុំដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់កាលពីថ្ងៃពុធ។

សូមជម្រាបថា សមាជិកសភា ៣៩៤ នាក់ក្នុងចំណោម ៧១៥ នាក់បានបោះឆ្នោតថា លោក Pita មិនមានសិទ្ធិក្នុងការតែងតាំងស្របតាមបទប្បញ្ញត្តិដែលហាមឃាត់ការបញ្ជូនឡើងវិញ នូវញត្តិដែលបានបរាជ័យក្នុងសម័យប្រជុំមួយ៕

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...