ហាងលក់ស្រាមួយចំនួននៅក្នុងក្រុងសៀមរាបនៅតែផ្គើន ទៅនឹងបម្រាមរដ្ឋបាលខេត្តបើកលក់ជាធម្មតា មួយថ្ងៃមុនថ្ងៃបោះឆ្នោត.

94
0 9,642

ខេត្តសៀមរាប៖ កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ មានការបើកលក់គ្រឿងស្រវឹងនៅតាមបណ្តាល ភោជនីយដ្ឋាន ឬហាងផឹកស៊ីមួយចំនួន ស្ថិតក្នុងក្រុងសៀមរាប បានបើកលក់ជាធម្មតា មិនបានអនុវត្តតាម សេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរាប បានណែនាំប្រជាពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ និងអាជីវករទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាប ត្រូវរួមសហការជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការរៀបចំការបោះឆ្នោត និងលេខាធិការដ្ឋានខេត្ត រៀបចំការបោះឆ្នោត ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ពោលគឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែភោជនីយដ្ឋាន ឬហាងផឹកស៊ីមួយចំនួនទាំងអស់នោះមិនបានអនុវត្តតាមសេចក្តីជូនដំណឹងរបស់  រដ្ឋបាលខេត្តសៀមរាប។

94 free

ការណែនាំបែបនេះ ធ្វើឡើងដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។

តើអាជ្ញាធរមានសមត្ថិច្ច អនុវត្តច្បាប់យ៉ាងណា ចំពោះហាងទាំងអស់នោះ នៅតែផ្គើន ទៅនឹងបម្រាមរបស់រដ្ឋបាលខេត្ត។

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...