បឋមក្រៅផ្លូវការ៖ គណបក្សប្រជាជនឈ្នះ១២០អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិចឈ្នះ៥អាសនៈ

94
0 9,829

គណបក្សប្រជាជនកម្ពុជា ឈ្នះបានអាសនៈចំនួន១២០ ក្នុងចំណោម១២៥អាសនៈទូទាំងប្រទេស ខណៈអាសនៈចំនួន៥ទៀតបានទៅលើគណបក្សហ្វ៊ិនស៊ិនប៉ិច។ នេះបើតាមលទ្ធផលបឋមក្រៅផ្លូវការដ៏គួរឱ្យទុកចិត្តដែលសារព័ត៌មានត្រយងទទួលបាននៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

94 free

បើតាមប្រភពដដែល គណបក្សហ៊ុនស៊ិនប៉ិចឈ្នះបានអាសនៈចំនួន១នៅមណ្ឌលខេត្តកំពង់ចាម, ១អាសនៈនៅមណ្ឌលខេត្តកំពង់ធំ, ១អាសនៈនៅមណ្ឌលខេត្តកណ្ដាល និង១អាសនៈទៀតនៅមណ្ឌលរាជធានីភ្នំពេញ។ អាសនៈមួយបន្ថែមទៀតគឺលទ្ធភាពទទួលបានពីសំឡេងសំណល់ធំបំផុត។

សូមបញ្ជាក់ថាអាសនៈរដ្ឋសភានាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានចំនួន១២៥អាសនៈ។ គណបក្សចូលរួមប្រជែងមានចំនួន១៨គណបក្ស។ មានតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែមួយគត់ដែលជាអ្នកប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត៕

 

94
អត្ថបទពាក់ព័ន្ធ
ក្បាលខាងលើវេបសាយ
Loading...