មន្ត្រីជាន់ខ្ពស់ គ.ជ.ប បញ្ជាក់ថា សន្លឹកឆ្នោតមិនបានការ មិនប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតទេ
មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានថ្លែងថា សន្លឹកឆ្នោតមិនបានការមិនប៉ះពាល់ដល់លទ្ធផលដល់ការបោះឆ្នោតសកលឡើយ។ ឯកឧត្តម ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបា ន ថ្លែងបញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដើម្បីសរុបព្រឹត្តិការណ៍ទូទៅនៃដំ ណើ រការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាព្រលប់ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២ ០២៣ថា «ចំពោះសន្លឹកឆ្នោតមិនបានការនេះយើងពុំទាន់បានទទួលតួលេខច្បាស់លាស់ទេ តែ យើងដឹងថាមាន ហើយជាទូទៅលទ្ធផលនៃការបោះឆ្នោត គឺយើងគិតសន្លឹកឆ្នោតបានការ ហើយការបោះឆ្នោតនេះ សន្លឹកឆ្នោតបានការគឺជាសម្លេងបោះឆ្នោតរបស់ប្រជាពលរដ្ឋ អ៊ីចឹងបានការប៉ុន្មាន បានការសម្រាប់ជាលទ្ធផលប៉ុណ្ណឹង សន្លឹកឆ្នោតមិនបានការ មិនប៉ះពាល់ដល់លទ្ធផលនៃកការបោះឆ្នោតទេ»។
សូមបញ្ជាក់ថា អត្រាអ្នកបោះឆ្នោត បណ្តោះអាសន្ន មានចំនួន មានចំនួន ៨ ២១៣ ២៦០នាក់ ស្មើ ៨៤,៥៨% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ តួលេខនេះត្រូ វបានអគ្គលេខាធិការ គ.ជ.ប អះអាងថា ជាតួលេខខ្ពស់បើប្រៀបធៀបនឹងការបោះឆ្នោតកន្លងមក។ ឯកឧត្តម ទេព នីថា បានវាយតម្លៃតាមលក្ខណៈបច្ចេកទេសថា«ការកសាងលទ្ធិប្រជាធិបតេយ្យតាមរយៈកាបោះឆ្នោត កាលណាការបោះឆ្នោតមានមនុស្សមកចូលរួមច្រើន មានន័យថា ប្រជាពលរដ្ឋមានការយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ ទោះបីមានចលនាមិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត តែជាក់ស្ដែងប្រជាពលរដ្ឋបានទៅបោះឆ្នោតយ៉ាងច្រើនកុះករ»៕